Home
មហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ – អមវេជ្ជសាស្ត្រ

មហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ – អមវេជ្ជសាស្ត្រ

មហាវិទ្យាល័យថែទាំ និង អមវេជ្ជសាស្ត្រមានបណ្តុះបណ្តាលថ្នាក់៖

  • បរិញ្ញាបត្រគិលានុបដ្ឋាកបែបពាក់កណ្ដាលពេល
  • បរិញ្ញាបត្រគិលានុបដ្ឋាក-ឆ្មប (៣ + ១)
  • បរិញ្ញាបត្ររងគិលានុបដ្ឋាក
  • បរិញ្ញាបត្ររងឆ្មប
  • បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត

មហាវិទ្យាល័យថែទាំ និងអមវេជ្ជសាស្ត្រ បានចាប់កំណើតពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៨ ហើយបានប្រែក្លាយទៅជាមហាវិទ្យាល័យថែទាំ និង អមវេជ្ជសាស្ត្រ តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។

គោលបំណង

ដើម្បីបណ្តុះបណ្តាល និសិត្សគិលានុបដ្ឋាក ឆ្មប បច្ចេកទេសមន្ទីរពិសោធន៍ អោយមានលទ្ធភាព ផ្តល់សេវាថែទាំ កាត់ បន្ថយអាត្រាការស្លាប់របស់មាតានិងទារក មានបច្ចេកទេសមន្ទីពិសោធន៍វេជ្ជសាស្ត្រដែលអាចជឿជាក់ និងទទួលយកបាន ដោយអនុលោមទៅតាមយុទ្ធសាស្រ្តកំណត់ដោយក្រសួងសុខាភិបាល ។

ចក្ខុវិស័យ

មហាវិទ្យាល័យថែទាំ និងអមវេជ្ជសាស្ត្រនឹងក្លាយជាថ្នាលបណ្តុះបណ្តាលក្នុងវិស័យវិទ្យាសាស្ត្រសុខាភិបាល ដែលត្រូវបានទទួលស្គាល់ដោយ៖

  • កងទ័ព និងប្រជាជនមានទំនុកចិត្តក្នុងការទទួលសេវាការពារ និងថែទាំ ដែលមានសមត្ថភាពខ្ពស់ ហើយប្រកប ដោយសីលធម៌វិជ្ជាជីវៈ ឆ្លើយតបនឹង ត់ម្រូវការរីកចម្រើននៅក្នុងប្រទេស និង តំបន់។
  • ថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ហើយជាមជ្ឈដ្ឋានមួយដែលគ្រូ និស្សិត មន្រ្តី និងបុគ្គលិកសុទ្ធតែខិតខំនាំមកនូវ ឧត្តមភាព ក្នុងការបង្រៀន ការសិក្សាស្រាវជ្រាវ និងផ្តល់សេវាសាធារណៈ ។

បេសកកម្ម

មហាវិទ្យាល័យថែទាំ និងអមវេជ្ជសាស្ត្រនឹងរួមវិភាគទានធ្វើឲ្យសុខភាពកងទ័ព និងប្រជាជនកម្ពុជាកាន់តែប្រសើរឡើងតាមរយៈ៖

  • ការចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តល់ការបណ្តុះបណ្តាលទៅតាមនិយាមជាតិនិង អន្តរជាតិ ។
  • ការធ្វើការស្រាវជ្រាវដែលឆ្លើយតបទៅតាមតម្រូវការប្រទេសជាតិ ស្របតាមនិយាមជាតិ និងអន្តរជាតិ
  • ការផ្តល់សេវាប្រកបដោយគុណភាព និងក្រមសីលធម៌
  • ការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព និងតម្លាភាព
  • ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ

គោលការណ៍ជាមគ្គទេសក៍

ថ្នាក់ដឹកនាំបុគ្គលិក និងនិស្សិតមហាវិទ្យាល័យថែទាំ និងអមវេជ្ជសាស្ត្រប្រកាន់ខ្ជាប់នូវគោលការណ៍ជាមគ្គុទេសក៏ដូចខាងក្រោម៖

  • ខិតខំអនុវត្តន៍ភារកិច្ចឲ្យអស់ពីសមត្ថភាព
  • ជំរុញលើកទឹកចិត្តលើការសិក្សាបន្ត ឧត្តមភាព និងគុណភាព
  • ប្រតិបត្តិការងារប្រកបដោយ តម្លាភាព និងវិជ្ជាជីវៈ
  • ប្រតិបត្តិការងារប្រកបដោយភាពទទួលខុសត្រូវតាមឋានៈ និងភារកិច្ច
  • គោរពគ្នាទៅវិញទៅមកតាមឋានានុក្រម និងភាពថ្លៃថ្នូរ
  • លើកកម្ពស់គំនិតឆ្នៃប្រឌិត
  • លើកកម្ពស់ស្មារតីការងារជាក្រុម
  • លើកកម្ពស់គោលការណ៍លើកទឹកចិត្តតាមលទ្ធផលការងារ
  • លើកកម្ពស់ភាពជាដៃគូ